WPYAR Jobs is also available in your country: USA. Starting good opportunities here now!

Credit Officer Full-time Job

2 months ago Loans Jobs Phnom Penh   9 views
Job Details

- ស្វែងរកអតិថិជនល្អៗដែលមានបំណងក្នុងការប្រើប្រាស់សេវាកម្មបង់រំលស់​​របស់​មេហ្គាលីស៊ីង​ភីអិលស៊ីង

-ចុះវាយតំលៃប្រាក់កម្ចី ផ្អែកតាមគោលការណ៍​ឥណទានរបស់ក្រុមហ៊ុន

-សិក្សាស្វែងយល់ពី តម្រូវការឥណទាន និងសេវាឥណទានរបស់ដៃគូប្រគួតប្រជែងនៅក្នុងតំបន់ប្រតិបត្តិការ

-ពង្រីកការផ្សព្វផ្សាយ ផលិតផលសេវាកម្មរបស់ក្រុមហ៊ុននៅខាងក្នុងនិងជុំវិញតំបន់ប្រតិបត្តិការ

-រៀបចំឯកសារស្នើសុំនិងពន្យល់ណែនាំអតិថិជនពីគោលការណ៍ និងលក្ខខណ្ឌកម្ចី​នានា

-ពិនិត្យ និងតាមដានការប្រើប្រាស់ផលិតផល និង​ត្រួតពិនិត្យការបង់សងត្រឡប់របស់អតិថិជន

-ចាត់វិធានការដោះស្រាយជាមួយអតិថិជន ក្នុងករណីមានការខកខានក្នុងការបង់សងត្រឡប់​

-មានការចូលរួមគ្រប់សកម្មភាពក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន

-កសាងទំនាក់ទំនងល្អជាមួយ​អតិថិជននិងអាជ្ញាធរមូលដ្ឋានក្នុងបំណងប្រតិបត្តិការ

Company Description
មេហ្គាលីស៊ីង ភីអិលស៊ី គឺជាគ្រឹះស្ថានផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុដែលត្រូវ បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ និងទទួល បានអាជ្ញាប័ណ្ណជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា នៅក្នុងខែមករា ឆ្នាំ ២០១៤។ បេសកកម្មរបស់គ្រឹះស្ថាន មេហ្គាលីស៊ីង ភីអិលស៊ី គឺផ្តល់សេវាកម្មហិរញ្ញវត្ថុឆាប់រហ័ស ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ជាពិសេសទៅលើផលិតផលសម្រាប់ប្រើប្រាស់ និងសម្រាប់អាជីវកម្ម រួមមាន រថយន្ត,ម៉ូតូ កង់, ឧបករណ៍អេឡិចត្រូនិក គ្រឿងប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារឹម និងឧបករណ៍ និងគ្រឿងចក្របម្រើឲ្យវិស័យកសិកម្ម។